ធនធាន ALC សម្រាប់ប្រជាជនកម្ពុជាដែលមានសាលក្រមសម្រេចស្តីពីការនិរទេស

April 29, 2026 Guides & Reports

ប្រវត្តរឿងរ៉ាវនៃដំណោះស្រាយករណីថ្នាក់ Chhoeun 

ចាប់តាំងពីឆ្នាំ 2017 មក Asian Law Caucus និង Sidley Austin LLP និងសមាជិកសហគមន៍ពីររូប គឺលោក Nak Kim “Rickie” Chhoeun និងលោក Mony Neth បានដាក់ពាក្យបណ្តឹងមួយដែលមានឈ្មោះថា Chhoeun v. Quinones(ពីមុនត្រូវបានគេស្គាល់ថា Chhoeun v. Marin ហើយក្រោយមកត្រូវបានគេស្គាល់ថា Chhouen v. Giles)។ បណ្តឹងនេះត្រូវបានដាក់បណ្ដឹង ក្នុងនាមជាតំណាងសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់ ដែលត្រូវបាន បញ្ជាឲ្យនិរទេសចេញពីប្រទេសអាមេរិចតាំងពីច្រើនឆ្នាំ រឺរាប់ទសវត្ស៍មកហើយដោយសារបទល្មើសទោសព្រហ្មទណ្ឌ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញដោយ ស្តិតក្នុងលក្ខខណ្ឌគ្រប់គ្រង ពីព្រោះប្រទេសកម្ពុជាមិនយល់ព្រមទទួល ពួកគេអោយវិលត្រឡប់ទៅប្រទេសវិញ។ បន្ទាប់ពីមានការចាប់ខ្លួនទ្រង់ទ្រាយធំក្នុមសហគមន៍ អាស៊ីអាគ្នេយ៍ អាមេរិកដោយស្ថាប័ន Immigration and Customs Enforcement (ICE) ក្នុងខែតុលា ឆ្នាំ 2017 ជនជាតិខ្មែរ ទាំងនេះមួយចំនួនត្រូវបានឃាត់ខ្លួន ហើយមានរាប់រយនាក់ផ្សេងទៀតប្រឈមនឹងការឃុំខ្លួនឡើងវិញដោយគ្មាន ការជូនដំណឹងជាមុន។

ការចាប់ខ្លួនយ៉ាងទ្រង់ទ្រាយធំក្នុងឆ្នាំ 2017 ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់លោក Donald Trump ដែលបានដាក់សម្ពាធលើប្រទេសកម្ពុជា ឲ្យទទួលយកអ្នកដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក។ ក្រោយការរស់នៅអស់រយះពេលជាច្រើនឆ្នាំ រឺរាប់ទសវត្សរ៍ប្រកបដោយសន្តិភាពនៅក្នុងសហរដ្ឋអាមេរិក ទាំងមានការងារ និងបង្កើតគ្រួសារ មានពលរដ្ឋរាប់រយនាក់ត្រូវប្រឈមមុខនឹងការនិរទេសទៅកម្ពុជា ដោយរួមបញ្ចូលទាំងអ្នកដែលសាលក្រមដើមត្រូវបានលើកលែងទោស ឬត្រូវបានប្រកាសថាបានកាត់ទោសមិន ស្របតាមរដ្ឋធម្មនុញ្ញ។

ក្រុមសហគមន៍ទូទាំងប្រទេស បានចូលរួមធ្វើសកម្មភាពតស៊ូ។ នៅ Asian Law Caucus យើងបានដាក់ពាក្យ បណ្តឹងនៅក្នុងករណី Chhoeun ដើម្បីការពារសិទ្ធិសមាជិកសហគមន៍។ យើងបានជំទាស់ថា ICE បានរំលោភសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពលរដ្ឋកម្ពុជានៃដីកានិរទេស ដោយធ្វើការឃុំពួកគេឡើងវិញដោយគ្មានការ ជូនដំណឹងជាមុន។ គោលបំណង នៃបណ្តឹងចំណាត់ថ្នាក់នេះ គឺដើម្បីសើ្មរសុំឲ្យ ICE ផ្តល់ការជូនដំណឹងជាមុន ដល់ពលរដ្ឋកម្ពុជាមុននឹងធ្វើការឃុំខ្លួនពួកគេឡើងវិញ ដើម្បីឲ្យពួកគេមានឱកាសស្វែងរកជម្រើសផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហានិរទេស។ បណ្តឹងនេះមិនមានទាមទារប្រាក់សំណងឡើយ។

សេចក្តីសង្ខេបនៃការអភិវឌ្ឍន៍ផ្នែកច្បាប់

  • ក្នុងខែមេសា ឆ្នាំ 2020 សាលាដំបូងរបស់សហរដ្ឋអាមេរិក ដែលស្ថិតសង្កាត់កណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចថា ICE មិនអាចឃុំខ្លួនឡើងវិញ និងធ្វើការនិរទេសសមាជិកថ្នាក់ណាដែលបានធ្វើតាម ការបញ្ជារបស់ពួកគេក្នុងការត្រួតពិនិត្យចាប់តាំងពីពួកគេបានត្រូវបានដោះលែង លុះត្រាតែ ICE បានជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់ដប់បួនថ្ងៃមុនការឃុំខ្លួនឡើងវិញ។ រដ្ឋាភិបាល សហរដ្ឋអាមេរិកបានប្តឹងឧទ្ធរណ៍ទៅលើសេចក្តីសម្រេចរបស់តុលាការ ទៅកាន់តុលាការឧទ្ធរណ៍នៃ សហរដ្ឋអាមេរិកសម្រាប់វិវាទជុំទី9 (the U.S. Circuit Court of Appeals for the Ninth Circuit)។

  • ក្នុងខែតុលាឆ្នាំ 2024 ភាគគីទាំងអស់បានឈានដល់កិច្ចព្រមព្រៀងស្នើរសុំមួយ ដើម្បីបញ្ចប់បណ្តឹង ឧទ្ធរណ៍របស់ រដ្ឋាភិបាលក្នុងករណី Chhoeun។  តុលាការបានធ្វើការអនុម័តជាផ្លូវការលើការ ដំណោះស្រាយបណ្តឹងនៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2026។

  • ក្នុងកិច្ចព្រមព្រៀងនេះ ICE ត្រូវផ្តល់ការជូនដំណឹងមួយដង ទៅដល់សមាជិកក្រុមទាំងអស់ (មិនមែនត្រឹមតែអ្នកដែលបានគោរពតាមលក្ខខណ្ឌនៃការត្រួតពិនិត្យក្រោយការដោះលែងរបស់ពួកគេប៉ុណ្ណោះទេ)។ សេចក្តីជូនដំណឹងនេះនឹងរំលឹកដល់សមាជិកថ្នាក់អំពីអំណាចផ្លូវច្បាប់របស់ ICE ក្នុងការ ឃុំខ្លួនឡើងវិញ និងបណ្តេញពួកគេចេញ ហើយនឹងផ្តល់ឯកសារពាក់ព័ន្ធពីសំណុំឯកសារ អន្តោប្រវេសន៍ ផ្ទាល់ខ្លួនរបស់សមាជិកថ្នាក់ម្នាក់ៗ។ គោលបំណងនៃការជូនដំណឹងនេះ គឺដើម្បីផ្តល់ឱ្យសមាជិកថ្នាក់ នូវព័ត៌មាន អំពីការអន្តោប្រវេសន៍របស់ពួកគេ និងការណែនាំអំពីរបៀបស្វែងរកធនធានដែលមាន និងជម្រើសផ្លូវច្បាប់ដែលនឹងអាចទប់ស្កាត់ការនិរទេស។ ការជូនដំណឹងនេះជួយឱ្យសមាជិកថ្នាក់ ស្វែងយល់ពីជម្រើសផ្លូវច្បាប់របស់ពួកគេ និងរៀបចំសម្រាប់ការឃុំខ្លួនដែលអាចកើតមានឡើងម្តងទៀត។ សមាជិកក្រុមក្នុងបណ្តឹង Chhoeun រួមមានជនជាតិខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដែលមាន សាលក្រមចុងក្រោយស្តីពីការនិរទេស ឬការបណ្តេញចេញ ដែលត្រូវបានឃុំខ្លួន និងដោះលែងវិញ អោយរស់នៅ ក្នុងសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបាន រឺក៏អាចត្រូវបានឃុំឡើងវិញដោយ ICE ដើម្បីបណ្តេញចេញទៅកម្ពុជា។

គេហទំព័រនេះក៏មានតំណភ្ជាប់នៅ CambodiaSettlement.com ដែលមានផ្តល់ព័ត៌មានសម្រាប់សមាជិក ក្រុមស្តីពីកិច្ចព្រមព្រៀង និងសិទ្ធិរបស់ពួកគេ ព្រមទាំងវិធានការក្នុងការស្វែងរកជំនួយផ្នែកច្បាប់ផងដែរ។

សំណួរដែលត្រូវបានសួរញឹកញាប់សម្រាប់សមាជិកក្រុម

បណ្តឹង និងការដោះស្រាយករណី Chhoeun

តើបណ្តឹងនេះស្តីអំពីអ្វី?

អ្វី: បណ្តឹងនេះត្រូវបានដាក់ប្តឹងកាលពីឆ្នាំ 2017 ជាតំណាងអោយពលរដ្ឋកម្ពុជាទាំងអស់ ដែលមានដីកានិរទេស ហើយត្រូវបានដោះលែងពីការឃុំខ្លួនរបស់ U.S. Immigration and Customs Enforcement (ICE) ប៉ុន្តែក៏ត្រូវបានឃុំឡើងវិញ ឬអាចត្រូវបាន ICE ឃុំឡើងវិញដើម្បីនិរទេសចេញទៅកម្ពុជា។

ហេតុអ្វី: គោលបំណងនៃបណ្តឹងនេះ គឺដើម្បីទាមទារឲ្យ ICE ផ្តល់ការជូនដំណឹងជាមុនទៅសមាជិកក្រុម មុនពេលឃុំខ្លួនពួកគេឡើងវិញ។ លក្ខខណ្ឌនៃបណ្តឹងនេះ យើងមានបំណងឱ្យសមាជិកក្រុមទទួលបាន នូវការជូនដំណឹងជាមុន និងព័ត៌មានមួយចំនួនដល់សមាជិកថ្នាក់ មុនពេលមានការឃុំខ្លួនឡើងវិញ ដើម្បីស្វែងរកជម្រើសផ្លូវច្បាប់របស់ពួកគេយ៉ាងពេញលេញ ដើម្បីការពារពីការនិរទេស។

តើអ្វីជាកិច្ចព្រមព្រៀងក្នុងក្រុមចំណាត់ថ្នាក់?

កិច្ចព្រមព្រៀងក្នុងក្រុមចំណាត់ថ្នាក់ គឺជាកិច្ចព្រមព្រៀងរវាងភាគីដើម្បីដោះស្រាយ និងបញ្ចប់សំណុំរឿង។ ដំណោះស្រាយបណ្តឹងមាន ផលប៉ះពាល់ដល់បុគ្គលម្នាក់ៗដែលស្ថិតនៅក្នុងស្ថានភាពដូចគ្នា ទោះបីជាមិនមាន ឈ្មោះជាក់លាក់ នៅក្នុងបណ្តឹងជាដើមបណ្តឹង ឬភាគីក៏ដោយ ក៏នឹងទទួលបានអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងដូចគ្នា។

តើធ្វើដូចម្តេចអោយខ្ញុំដឹងថាខ្ញុំជាសមាជិកក្រុមចំណាត់ថ្នាក់ដែលមានសិទ្ធិទទួលបានលក្ខខណ្ឌពីកិច្ចព្រមព្រៀងនេះ?

អ្នកអាចជាសមាជិកក្រុមChhouen ដែលមានសិទ្ធិទទួលបានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ប្រសិនបើអ្នកស្ថិតក្នុង ក្រុមណាមួយនៅក្នុងក្រុមទាំងពីរខាងក្រោមនេះ៖

ក្រុមទី ១ (សមាជិកថ្នាក់បច្ចុប្បន្ន)

  • ជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងសហរដ្ឋអាមេរិក
  • ដែលបានទទួលដីកានិរទេស ឬបញ្ជាដកចេញ និង
  • អ្នកដែលត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍ មុនពេលកិច្ចព្រមព្រៀងដោះស្រាយត្រូវបាន តុលាការអនុម័តជាផ្លូវការនៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2026។

ក្រុមទី ២ (សមាជិកថ្នាក់នៅពេលអនាគត)

  • ជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងសហរដ្ឋអាមេរិក
  • ដែលបានទទួលដីកានិរទេស ឬបញ្ជាដកចេញ និង
  • អ្នកដែលកំពុង ឬនឹងត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍ ក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីថ្ងៃទី 27 ខែមេសា ឆ្នាំ 2026 (ថ្ងៃដែលតុលាការបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងដំណោះស្រាយ)។

បច្ចុប្បន្ននេះ យើងរំពឹងថាមនុស្សប្រមាណ 1,300 នាក់ដែលនៅទូទាំងប្រទេស គឺជាសមាជិកថ្នាក់បច្ចុប្បន្ន (ក្រុម 1)។ សមាជិកក្រុមអាចត្រូវបាន ICE ឃុំខ្លួនពីមុនតាំងពីច្រើនឆ្នាំ ឬរាប់ទសវត្ស៍ កន្លងមកហើយ ដោយផ្អែកលើការកាត់ទោសពីមុន។

តើដំណោះស្រាយនេះតម្រូវឲ្យធ្វើអ្វីខ្លះ?

ការដោះស្រាយនេះតម្រូវឲ្យ ICE ក្នុងរយៈពេល ៦ ខែ បន្ទាប់ពីការអនុម័តរបស់តុលាការលើការដោះស្រាយ បណ្តឹងសមូហភាពនៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2026 ត្រូវផ្ញើសេចក្តីជូនដំណឹងព័ត៌មានមួយដងតាមប្រៃសណីយ៍ ទៅកាន់សមាជិកថ្នាក់បច្ចុប្បន្នទាំងអស់ (“ក្រុម 1”)។ ក្រុម 1 រួមមានពលរដ្ឋកម្ពុជាទាំងអស់ដែលគិតត្រឹមថ្ងៃទី 27 ខែមេសា ឆ្នាំ 2026 ដែលមានដីកាបណ្តេញចេញ និងធ្លាប់ត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍ ពីមុន។ សេចក្តីជូនដំណឹងដែលតម្រូវឱ្យមាននេះ ជាការរំលឹកដល់សមាជិកថ្នាក់ថាពួកគេស្ថិតក្រោម ដីកាសម្រេចស្តីពីការបណ្តេញចេញ ហើយនឹងផ្តល់ព័ត៌មាន អំពីរបៀបដែលសមាជិកថ្នាក់អាចស្វែងយល់ថា តើពួកគេមានជម្រើសផ្លូវច្បាប់ណាខ្លះ ដើម្បីការពារពីការបណ្តេញចេញ។ ជាពិសេស សេចក្តីជូនដំណឹងនេះ ពន្យល់អំពីអ្វីដែលជា “motion to “reopen” (សំណើសុំបើកសំណុំរឿងឡើងវិញ) នៃដីកានិរទេស និងផ្តល់ព័ត៌មានអំពីអង្គការដែលផ្តល់សេវាផ្លូវច្បាប់ឥតគិតថ្លៃ។

ICE ក៏ត្រូវបានតម្រូវឲ្យផ្តល់ច្បាប់ចម្លងនៃឯកសារពាក់ព័ន្ធពីសំណុំឯកសារអន្តោប្រវេសន៍របស់សមាជិកថ្នាក់ ជាមួយនឹងសេចក្តីជូនដំណឹង ដែលអាចជួយឲ្យសមាជិកថ្នាក់ស្វែងរកការប្រឹក្សាផ្លូវច្បាប់ ថាតើការដាក់សំណើ “សុំបើក” សំណុំរឿងឡើងវិញនៃដីកាបណ្តេញចេញរបស់ពួកគេអាចធ្វើទៅបានឬអត់។ ICE ត្រូវបានតម្រូវឲ្យផ្ញើ ច្បាប់ចម្លងនៃសេចក្តីជូនដំណឹងរបស់សមាជិកថ្នាក់បច្ចុប្បន្នម្នាក់ៗ និងឯកសារពាក់ព័ន្ធពួកគេ ទៅកាន់មេធាវីថ្នាក់ នៅ Asian Law Caucus។ ប្រសិនបើអ្នកជាសមាជិកថ្នាក់បច្ចុប្បន្ន ហើយមិនបានទទួលសេចក្តីជូនដំណឹងទេ អ្នកអាចទាក់ទង Asian Law Caucus តាមអ៊ីមែល cambodiasettlement@asianlawcaucus.org ដើម្បីស្នើសុំច្បាប់ចម្លងបាន។

សម្រាប់រយៈពេលបីឆ្នាំខាងមុខ ICE ក៏ត្រូវបានតម្រូវឲ្យផ្តល់សេចក្តីជូនដំណឹងព័ត៌មានស្រដៀងគ្នា ដល់ពលរដ្ឋកម្ពុជាដែលទទួលបានដីកានិរទេសក្រោយថ្ងៃទី 27 ខែមេសា ឆ្នាំ 2026 (“ក្រុម 2”) នៅពេលដែលពួកគេត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍។ ICE មិនតម្រូវឲ្យផ្តល់ឯកសារចំម្លង ពីសំណុំឯកសារអន្តោប្រវេសន៍របស់បុគ្គលនោះ ជាមួយនឹងសេចក្តីជូនដំណឹងសម្រាប់ក្រុម 2 ទេ។

ការដែលសមាជិកថ្នាក់ម្នាក់ទទួលបានសេចក្តីជូនដំណឹងជាព័ត៌មាន មិនមានន័យថា ICE មានផែនការ ក្នុងការឃុំខ្លួន ឬបណ្តេញសមាជិកថ្នាក់នោះភ្លាមៗទេ។

នៅពេលណាដែលខ្ញុំអាចនឹងទទួលបានសេចក្តីជូនដំណឹងជាព័ត៌មានពី ICE ដែលតម្រូវតាមដំណោះស្រាយនេះ?

ICE ត្រូវផ្ញើសេចក្តីជូនដំណឹងជាព័ត៌មានដូចដែលបានពិពណ៌នាខាងលើទៅកាន់សមាជិកថ្នាក់ក្រុម 1 ក្នុងរយៈពេល ៦ ខែ បន្ទាប់ពីថ្ងៃទី 27 ខែមេសា ឆ្នាំ 2026 ជាថ្ងៃដែលតុលាការបានអនុម័តជាផ្លូវការលើការ ដោះស្រាយនេះ។ សមាជិកថ្នាក់ក្រុម 1 រួមមានពលរដ្ឋកម្ពុជាទាំងអស់ដែលមានដីកានិរទេស ឬដីកាបណ្តេញចេញ និងបានត្រូវដោះលែងពីការឃុំឃាំងរបស់ ICE គិតត្រឹមថ្ងៃទី 27 ខែមេសា ឆ្នាំ 2026។

ICE ត្រូវផ្តល់សេចក្តីជូនដំណឹងព័ត៌មានទៅកាន់សមាជិកថ្នាក់ក្រុម 2 ពេលពួកគេត្រូវបានដោះលែងពីការឃុំឃាំង អន្តោប្រវេសន៍។ សមាជិកថ្នាក់ក្រុម 2 រួមមានពលរដ្ឋកម្ពុជាទាំងអស់ដែលទទួលបានដីកានិរទេសថ្មី ហើយត្រូវបានដោះលែងពីការឃុំឃាំងរបស់ ICE នៅពេលណាមួយក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីថ្ងៃទី 27 ខែមេសា ឆ្នាំ 2026 ដែលជាថ្ងៃដែលតុលាការបានអនុម័តជាផ្លូវការលើការដោះស្រាយនេះ។

នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិខ្មែរដែលមានដីកានិរទេស បានទទួលការជូនដំណឹង ពីរសប្តាហ៍ជាមុនពី ICE មុនពេលពួកគេត្រូវបានឃុំខ្លួនម្តងទៀត។ តើវានឹងមានការផ្លាស់ប្តូរដែររឺទេ នៅក្រោមកិច្ចព្រមព្រៀងនេះ?

ពិតណាស់ វានឹងផ្លាស់ប្តូរ។ បច្ចុប្បន្ន ICE ត្រូវបានតុលាការតម្រូវតាមដីកាបញ្ជាឆ្នាំ 2020 ឲ្យផ្តល់សេចក្តីជូនដំណឹង ជាមុនរយៈពេលពីរសប្តាហ៍ មុនពេលឃុំខ្លួនឡើងវិញដល់សមាជិកថ្នាក់ដែលបានគោរពតាមលក្ខខណ្ឌនៃ ការត្រួតពិនិត្យរបស់ពួកគេ ចាប់តាំងពីថ្ងៃនៃការដោះលែងពីការឃុំឃាំង។ សេចក្តីជូនដំណឹងមួយដងដែលតម្រូវ តាមការដោះស្រាយនេះ នឹងជំនួសសេចក្តីជូនមុនការឃុំខ្លួនជាមុនរយៈពេល ពីរសប្តាហ៍នេះ។

ទោះជាយ៉ាងណា លក្ខខណ្ឌដែលតម្រូវឲ្យ ICE ផ្តល់សេចក្តីជូនដំណឹងមុនរយៈពេលពីរសប្តាហ៍ នឹងនៅតែមានសុពលភាព រហូតដល់ ICE បានផ្ញើសេចក្តីជូនដំណឹងជាព័ត៌មានដែលតម្រូវតាមការដោះស្រាយនេះ ទៅកាន់សមាជិកថ្នាក់ទាំងអស់ក្នុងក្រុម 1 រួចរាល់។ នៅពេលនេះ យើងមិនគិតថាវានឹងកើតឡើងរហូត ដល់ចុងខែមិថុនា ឆ្នាំ 2026 ទេ។ រហូតដល់ពេលនោះ ប្រសិនបើអ្នកមានការណាត់ជួបពិនិត្យជាមួយ ICE (ICE check-in) នាពេលខាងមុខ អ្នកមានសិទ្ធិទទួលបានសេចក្តីជូនដំណឹងជាមុនរយៈពេលពីរសប្តាហ៍ (មានន័យថា អ្នកមិនបានរំលោភលើលក្ខខណ្ឌនៃការត្រួតពិនិត្យរបស់អ្នក ចាប់តាំងពីការដោះលែងដំបូងពីការឃុំឃាំងរបស់ ICE) ហើយមិនទាន់បានទទួលសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរពីរសប្តាហ៍ជាមុន នោះវាអាចមាន ប្រយោជន៍ក្នុងការយកច្បាប់ចម្លងនៃដីកាតុលាការដែលតម្រូវឲ្យមានផ្តល់សេចក្តីជូនដំណឹងជាមុនពីរសប្តាហ៍ ទៅជាមួយអ្នកនៅពេលទៅជួបជាមួយICE  ។ អ្នកគួរតែទាក់ទង Asian Law Caucus (ALC) តាមលេខ 415-897-1701 ប្រសិនបើអ្នកជឿថា អ្នកត្រូវបានឃុំខ្លួនឡើងវិញ ដោយរំលោភលើលក្ខខណ្ឌនៃសេចក្តី ជូនដំណឹងមុនរយៈពេលពីរសប្តាហ៍។

ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយ អង្គការមិនរកប្រាក់ចំណេញដែលជួយសមាជិកសហគមន៍ ដែលទទួល បានការជូនដំណឹងពីរសប្តាហ៍នេះ សូមទាក់ទងមកយើងខ្ញុំតាមអាសយដ្ឋាន cambodiasettlement@asianlawcaucus.org សម្រាប់ការណែនាំអំពីការគាំទ្រដល់បុគ្គល និងគ្រួសារដែល បះពាល់។

តើ​ខ្ញុំ​មាន​មេធាវី​ក្នុង​បណ្តឹង​នេះ​ទេ?

នៅក្នុងរឿងក្តីជាក្រុមមួយ តុលាការតែងតាំងអ្នកតំណាងក្រុម និងមេធាវីឱ្យធ្វើការលើសំណុំរឿង និងតំណាង ឱ្យផលប្រយោជន៍របស់សមាជិកថ្នាក់ទាំងអស់។ Asian Law Caucus and Sidley Austin, LLP ត្រូវបានតែងតាំងជាទីប្រឹក្សាសំរាប់ក្រុម ដើម្បីតំណាងឱ្យសមាជិកក្នុងក្រុមទាំងអស់។

ទីប្រឹក្សាថ្នាក់នឹងតំណាងឱ្យអ្នក ក្នុងនាមជាសមាជិកនៃថ្នាក់ក្នុងសំណុំរឿង Chhoeun ។ អ្នកមិនចាំបាច់បង់ប្រាក់ ដល់អ្នកប្រឹក្សាថ្នាក់ទេ។ ទោះជាយ៉ាងនេះក្តី អ្នកប្រឹក្សាថ្នាក់មិនមែនជាតំណាងឱ្យអ្នកសំរាប់ករណីអន្តោប្រវេសផ្ទាល់ ខ្លួនរបស់អ្នកទេ។ ប្រសិនបើអ្នកចង់ឱ្យមានមេធាវីកំណត់ជម្រើសផ្លូវច្បាប់របស់អ្នកផ្ទាល់ខ្លួន អ្នកអាចជួលមេធាវី ដោយចំណាយផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ធនធានបន្ថែម សូមមើល ផ្នែកអង្គការច្បាប់ខាងក្រោម។

ប្រសិនបើអ្នកមានសំណួរ អ្នកអាចទាក់ទងមេធាវីរបស់សមាជិកថ្នាក់តាមរយៈ៖

ទូរស័ព្ទ៖ (415) 896-1701

អ៊ីមែល៖ cambodiasettlement@asianlawcaucus.org

ប្រអប់សំបុត្រ៖
Chhoeun Class Counsel
Asian Law Caucus
55 Columbus Avenue
San Francisco, CA 94111

ធនធាន

តើ​ធនធាន​អ្វីខ្លះមាន​សម្រាប់​សមាជិក​ក្នុង​ថ្នាក់?

មគ្គុទ្ទេសក៍សំរាប់សមាជិកថ្នាក់ Chhoeun ផ្តល់ព័ត៌មានសំខាន់ៗសម្រាប់សមាជិកសហគមន៍ដែលមាន ដីកានិរទេស ដើម្បីស្វែងរកជម្រើសផ្លូវច្បាប់របស់ពួកគេ។ វារួមបញ្ចូលទិដ្ឋភាពទូទៅនៃបណ្តឹង និងកិច្ចព្រមព្រៀង របស់ករណី Chhoeun ជំហានបន្ទាប់ដើម្បីប្រឈមនឹងការនិរទេសតាមរយៈចលនាបើកសំណុំរឿងឡើងវិញ ការរៀបចំសម្រាប់ការប្រាស្រ័យទាក់ទងជាមួយ ICE និងឧបករណ៍អនុវត្តជាក់ស្តែងដូចជាបញ្ជីត្រួតពិនិត្យ និងធនធានសម្រាប់ ការគាំទ្រ។ មគ្គុទ្ទេសក៍នេះត្រូវបានរចនាឡើងដើម្បីជួយបុគ្គល និងក្រុមគ្រួសារក្នុងការស្វែង រកជម្រើសផ្លូវច្បាប់ ដើម្បីការពារពីការនិរទេស និងទទួលបានព័ត៌មានថ្មីៗ និងការត្រៀមខ្លួន។

បន្ថែមពីលើព័ត៌មាននេះ ការណែនាំរួមមានៈ

  • ព័ត៌មានអំពីរបៀបរៀបចំសម្រាប់នៅពេលមានការទាក់ទងពី ICE ការឃុំខ្លួន និងការនិរទេស
  • បញ្ជីត្រួតពិនិត្យសម្រាប់ឯកសារ និងការត្រៀមលក្ខណៈក្នុងករណីបន្ទាន់
  • ធនធានសំរាប់ការវិលចូលនៅក្នុងប្រទេសកម្ពុជា
  • ការណែនាំអំពីរបៀបដែលសមាជិកគ្រួសារ និងសហគមន៍អាចគាំទ្រមនុស្សជាទីស្រឡាញ់របស់ពួកគេ។

បន្ថែមពីលើការណែនាំ យើងបានរៀបចំវីដេអូជាច្រើនដែលផ្តល់ព័ត៌មានបន្ថែមជាភាសាអង់គ្លេស និងភាសាខ្មែរ ដែលមាននៅក្នុង Vimeo និងខាងក្រោម។

តើ​អង្គការ​សហគមន៍​ណាខ្លះ​ដែល​អាចជួយសមាជិក​ក្នុង​ថ្នាក់?

បន្ថែមពីលើការណែនាំ អង្គការជាច្រើនបានចាប់ដៃគូជាមួយយើងក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសហគមន៍ ទាក់ទងនឹង Chhoeun ។ ក្រុមទាំងនេះ ក្នុងចំណោមក្រុមផ្សេងទៀត អាចបម្រើជាធនធានដ៏មានតម្លៃ សម្រាប់ស្វែងយល់បន្ថែម អំពីសេវាកម្ម និងជំនួយដែលមាន៖

ទូទាំងប្រទេស

Southeast Asia Resource Action Center (SEARAC)

  • គេហទំព័រ: https://searac.org/
  • លេខទូរស័ព្ទ: 202-601-2960 (Washington, D.C.), 916-400-3240 (Sacramento)

Southeast Asian Freedom Network (SEAFN)

  • គេហទំព័រ: https://www.seafn.org/

រដ្ឋកាលីហ្វញ៉ា (CALIFORNIA)

Asian Prisoner Support Committee (APSC)

  • គេហទំព័រ: https://www.asianprisonersupport.com/
  • លេខទូរស័ព្ទ: 510-396-8930

Center for Empowering Refugees and Immigrants (CERI)

  • គេហទំព័រ: https://www.cerieastbay.org/
  • លេខទូរស័ព្ទ: 510-444-1671

Empowering Marginalized Communities (EMAC) Stockton

New Light Wellness

រដ្ឋម៉ាសាចូសេ (MASSACHUSETTS)

Asian American Resource Workshop (AARW)

រដ្ឋមីណេសូតា (MINNESOTA)

MN8

  • គេហទំព័រ: https://minnesota8.org/
  • ទំនាក់ទំនង:  https://minnesota8.org/get-help/

រដ្ឋ រ៉ូដ អាយឡិន ( RHODE ISLAND)

Providence Youth Student Movement (PrYSM)

  • គេហទំព័រ: https://www.prysm.us/
  • ជួបផ្ទាល់៖ រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង 10-4 រសៀល @ 807 Broad Street, បន្ទប់លេខ  301-305, Providence, RI
  • ខ្សែទូរស័ព្ទការពារការនិរទេស:  (401) 675-1414
  • ទម្រង់សាកសួរតាមអ៊ីនធឺណិត: https://www.prysm.us/rice

រដ្ឋតិចសាស់ (TEXAS)

Woori Juntos

  • គេហទំព័រ: https://woorijuntos.org/
  • អាសយដ្ឋានអ៊ីមែល: info@woorijuntos.org

រដ្ឋវ៉ាស៊ីនតោន (WASHINGTON)

Khmer Anti-Deportation and Advocacy Group (KhAAG)

  • គេហទំព័រ: https://www.khaagwa.org/
  • ទម្រង់ទំនាក់ទំនង: https://www.khaagwa.org/contact.html
តើ​អង្គការ​សហគមន៍​ណាខ្លះ​ដែល​អាចជួយសមាជិក​ក្នុង​ថ្នាក់ជាមួយនឹងករណីរបស់ពួកគេម្នាក់ៗ?

ដូចដែលបានពន្យល់នៅក្នុងសៀវភៅណែនាំសមាជិកថ្នាក់ ឈឿន សមាជិកថ្នាក់មួយចំនួន (ប៉ុន្តែមិនមែនទាំងអស់) អាចមានហេតុផលផ្លូវច្បាប់ ដើម្បីបើកករណីអន្តោប្រវេសន៍របស់ពួកគេឡើងវិញ និងជំទាស់នឹងដីកាដេញចេញរបស់ពួកគេ ដោយសារតែព័ត៌មានថ្មី។  អង្គការខាងក្រោមអាចអាចជួយ សមាជិកក្នុងថ្នាក់ជាមួយនឹងចលនាដើម្បីបើកឡើងវិញ ឬជំនួយសង្គ្រោះផ្សេងទៀតក្រោយការកាត់ទោស ដែលអាចជាមូលដ្ឋានសម្រាប់ចលនាដើម្បីបើកសនុំរឿងឡើងវិញ។

មុននឹងទាក់ទងទៅអង្គការស្របច្បាប់ទាំងនេះ សមាជិកថ្នាក់ត្រូវបានលើកទឹកចិត្តឱ្យស្នើសុំឯកសារអន្តោប្រវេសន៍ និងកំណត់ត្រាឧក្រិដ្ឋកម្មពាក់ព័ន្ធរបស់ពួកគេជាមុនសិន (ដូចមានចែងក្នុងសៀវភៅណែនាំសមាជិកក្រុមឈឿន) ប្រសិនបើពួកគេមិនទាន់មានច្បាប់ចម្លងរួចរាល់ទេនោះ។ មេធាវីនឹងត្រូវការកំណត់ត្រាទាំងនោះ ដើម្បីស្វែងយល់ថា តើមានហេតុផលផ្លូវច្បាប់ណាមួយដែលអ្នកប្រហែលជាអាចប្រើដើម្បីតស៊ូជាមួយនឹងដីកានិរទេសបស់អ្នក។ អ្នកអាចស្វែងរកវីដេអូ និងធនធានបន្ថែមសម្រាប់ការស្នើសុំកំណត់ត្រានៅក្នុងទីតាំងនេះ

ទូទាំងប្រទេស

National Immigration Legal Services Directory

  • គេហទំព័រ: https://www.immigrationadvocates.org/legaldirectory/
  • អ្នកអាចស្វែងរកតាមលេខកូដតំបន់ ឬមជ្ឈមណ្ឌលឃុំឃាំង ហើយកំណាត់តាមផ្នែកនៃជំនួយផ្នែកច្បាប់ ភាសា និងចំនួនប្រជាជនដែលបានបម្រើ។

គម្រោង Habeas (The Habeas Project)

  • ផ្តោតលើ៖ សេវាតំណាងផ្លូវច្បាប់ដែលមានតម្លៃទាប សម្រាប់ habeas (ដោះលែងពីការឃុំឃាំង) និងសំណើសុំបើកសំណុំរឿងឡើងវិញ
  • គេហទំព័រ៖ https://www.thehabeasproject.com

រដ្ឋកាលីហ្វញ៉ា (CALIFORNIA)

Asian Law Caucus (ALC)

  • ផ្តោតទៅលើ៖តំណាងចលនាដើម្បីបើកឡើងវិញ និង habeas (ការដោះលែងពីការឃុំឃាំង) សម្រាប់បុគ្គលដែលបច្ចុប្បន្នរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយមានការផ្តន្ទាទោសនៅរដ្ឋកាលីហ្វ័រញ៉ា និងមានដីកានិរទេសទៅប្រទេសកម្ពុជា ឡាវ ឬវៀតណាម។
  • របៀបទាក់ទង: https://www.asianlawcaucus.org/get-help

គម្រោងអន្តោប្រវេសន៍នៃរដ្ឋកាលីហ្វ័រញ៉ា (California Immigration Project)

  • ផ្តោតទៅលើ: ការវាយតម្លៃសិក្សាដើម្បីចលនាបើកឡើងវិញ និងតំណាងសម្រាប់បុគ្គល ដែលមានចំណូលទាបដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា រួមទាំងបុគ្គលដែលត្រូវបានឃុំខ្លួននាពេល បច្ចុប្បន្ន។
  • របៀបទាក់ទង: សូមទាក់ទង (916) 241-3355 សម្រាប់ការពិគ្រោះយោបល់

រដ្ឋម៉ាសាចូសេទ (MASSACHUSETTS)

Asian Outreach Center of Greater Boston Legal Services

  • ផ្តោតទៅលើ៖ ការណែនាំបន្តផ្លូវច្បាប់ និងធនធានសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាប ដែលរស់នៅក្នុងតំបន់ Greater Boston និងមានកាត់ទោសនៅរដ្ឋម៉ាសាចូសេទ (Massachusetts) និង មានដីកានិរទេសទៅប្រទេសកម្ពុជា ឡាវ ឬវៀតណាម។
  • របៀបទាក់ទង: ទូរស័ព្ទទៅបណ្តាញសារជាសំឡេងរបស់យើង 617.603.1809 ដើម្បីស្នើសុំជំនួយផ្នែកច្បាប់។

រដ្ឋអូរីហ្គិន  (OREGON)

អង្គភាពអេក្វីធី ខបស៍ នៃរដ្ឋអូរីហ្គិន (Equity Corps of Oregon)

  • ផ្តោតលើ៖ សេវាផ្លូវច្បាប់ផ្នែកអន្តោប្រវេសន៍សម្រាប់បុគ្គលដែលមានចំណូលទាប និងរស់នៅក្នុងរដ្ឋ អូរីហ្គិន រួមទាំងសំណើសុំបើកសំណុំរឿងឡើងវិញ
  • របៀបទាក់ទង៖ https://equitycorps.org/enroll/

រដ្ឋវ៉ាស៊ីនតោន (WASHINGTON)

Northwest Immigrant Rights Project (NWIRP)

  • ផ្តោតទៅលើ៖ សេវាច្បាប់អន្តោប្រវេសន៍សម្រាប់បុគ្គលដែលមានចំណូលទាប ដែលរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន រួមទាំងចលនាការបើកករណីឡើងវិញ។
  • របៀបទាក់ទង: https://nwirp.org/get-help/

Seattle Clemency Project

វីដេអូ

នៅក្នុងវីដេអូទាំងនេះ យើងនឹងឆ្លងកាត់សំណួរ និងធនធានទាក់ទងនឹងដំណោះស្រាយរបស់សមាជិកក្រុមឈឿន របៀបដែលអ្នកអាចរៀបចំសម្រាប់ការបង្ហាញខ្លួនជាមួយនឹង ICE និងរបៀបប្រយុទ្ធប្រឆាំងនឹងការនិរទេស។ ដើម្បីតាមដាន និងចូលប្រើប្រាស់ធនធានមួយចំនួនដែលបានរៀបរាប់ សូមចូលទៅកាន់ linktr.ee របស់យើង។