Join us on Friday, April 10 in San Francisco for ALC's 54th Anniversary Gala!

Notice for Chhoeun v. Giles Class Members on Proposed Class Action Settlement

February 12, 2026 Guides & Reports

សូមអូសចុះក្រោមសម្រាប់ព័ត៌មានជាភាសាខ្មែរ

This page contains legal information regarding the Chhoeun v. Giles Class Action settlement. This is meant to provide Chhoeun class members with more details regarding the proposed settlement. You may be a Chhoeun class member entitled to relief under the proposed settlement if you are:

  • A Cambodian national
  • Who received a deportation order; and
  • Was released from immigration detention

Notices that provide important information about the Chhoeun lawsuit and the proposed settlement are linked below:

The court order granting preliminary approval of the class settlement on July 9, 2025 is linked here.  A subsequent order clarifying the preliminary approval order on July 22, 2025 is linked here.

Please note that the November 25, 2025 court hearing on the fairness of the settlement (referenced in the class notices and court orders linked above), which was postponed due to the federal government shutdown at the end of 2025, has now been rescheduled to April 17, 2026. The court will reschedule the hearing after the government shutdown is over. Please check this website after the government shutdown concludes, for the new hearing date.

The April 17, 2026 hearing fairness of the settlement will be held at 9:00 am before the Honorable John W. Holcomb, United States District Court Judge in Courtroom 9D of Ronald Reagan Federal Building and United States Courthouse, 411 West Fourth Street, Santa Ana, California 92701.

For more information, please see the Asian Law Caucus’ Resources for Cambodians with Final Removal Orders for frequently asked questions, a resource guide, and videos that explain the settlement and what you can do.

សេចក្តីជូនដំណឹងសម្រាប់សមាជិកក្រុមក្នុងករណី Chhoeun v. Giles អំពីដំណោះស្រាយដែលបានស្នើសុំ

ទំព័រនេះមានព័ត៌មានផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងដំណោះស្រាយសវនាការក្នុងករណីថ្នាក់ Chhoeun v. Giles

ព័ត៌មាននេះក្នុងគោលបំណងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតចំពោះសមាជិកថ្នាក់ Chhoeun អំពីដំណោះស្រាយ ដែលបានស្នើ។ អ្នកអាចជាសមាជិកថ្នាក់ Chhoeun ដែលមានសិទ្ធិទទួលការជួយសម្រាលតាមដំណោះស្រាយ ដែលបានស្នើនេះ ប្រសិនបើអ្នក៖

  • ជាជនជាតិខ្មែរ
  • ដែលបានទទួលដីកានិរទេស និង
  • ត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍

សេចក្ដីជូនដំណឹងដែលផ្តល់ព័ត៌មានសំខាន់ៗ អំពីបណ្តឹងរបស់ Chhoeun និងដំណោះស្រាយដែលបានស្នើ មានភ្ជាប់ដូចខាងក្រោម៖

តុលាការបានចេញដីកាដែលផ្តល់ការយល់ព្រមជាបឋមលើការដោះស្រាយក្រុមថ្នាក់នេះ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ មានតំណភ្ជាប់នៅទីនេះ។ ដីកាជាបន្តមួយទៀតដើម្បីបញ្ជាក់អំពីដីកាអនុម័តជាបឋមនោះ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ មានតំណភ្ជាប់នៅទីនេះ

សូមកត់ចំណាំថា សវនាការរបស់តុលាការនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2025 ស្តីភាពយុត្តិធម៌នៃដំណោះស្រាយនេះ (យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមថ្នាក់ និងដីការបស់តុលាការដែលមានតំណភ្ជាប់ខាងលើ) ត្រូវបានពន្យារពេល ដោយសារការបិទរដ្ឋាភិបាលសហព័ន្ធ។ តុលាការនឹងកំណត់ពេលសវនាការជាថ្មីម្តងទៀតបន្ទាប់ពីការបិទរដ្ឋាភិបាលបានបញ្ចប់។ សូមពិនិត្យមើលគេហទំព័រនេះ បន្ទាប់ពីការបិទរដ្ឋាភិបាលបានបញ្ចប់ សម្រាប់កាលបរិច្ឆេទសវនាការថ្មី។ នៅពេលដែលសវនាការភាពយុត្តិធម៌នៃដំណោះស្រាយត្រូវបានកំណត់ពេលឡើងវិញ វានឹងប្រព្រឹត្តទៅ នៅចំពោះមុខ Honourable John W. Holcomb ដែលជាចៅក្រមតុលាការស្រុកនៃសហរដ្ឋអាមេរិក នៅក្នុងបន្ទប់ Courtroom 9D នៅតុលាការសហរដ្ឋអាមេរិក ទីតាំង 411 West Fourth Street, Santa Ana, California 92701។

សម្រាប់ព័ត៌មានបន្ថែម សូមមើលធនធានរបស់ Asian Law Caucus សម្រាប់ប្រជាជនកម្ពុជា ដែលមានដីកាបណ្តេញចេញចុងក្រោយ សម្រាប់សំណួរដែលសួរញឹកញាប់ ធនធានពីការណែនាំ និងវីដេអូដែលពន្យល់អំពីការដោះស្រាយ និងអ្វីដែលអ្នកអាចធ្វើបាន។