សហគមន៍ជនភៀសខ្លួនអាស៊ីអាគ្នេយ៍។ គេហទំព័រនេះផ្តល់នូវធនធាន និងចម្លើយចំពោះសំណួរដែលគេតែងតែសួរជាញឹកញាប់ សំរាប់មនុស្សដែលប្រឈមនឹងការត្រូវនិរទេសទៅកាន់ប្រទេស កម្ពុជា ឡាវ និងវៀតណាម។ វាមិនបានផ្តល់ដំបូន្មានផ្នែកច្បាប់ជាលក្ខណៈផ្ទាល់ខ្លួននោះទេ។ ប្រសិនបើអ្នកជាអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលស្វែងរកការប្រឹក្សាផ្នែកច្បាប់ទាក់ទងនឹងដីការនិរទេស សូមទាក់ទងទៅកាន់ Asian Law Caucus តាមរយៈលេខទូរស័ព្ទ 415-896-1701 ឬដោយប្រើទម្រង់ទំនាក់ទំនងរបស់យើងក៏បាន។ ប្រសិនបើអ្នករស់នៅក្រៅរដ្ឋកាលីហ្វ័រញ៉ា សូមមើលបញ្ជីសេវាច្បាប់អន្តោប្រវេសន៍ជាតិ (National Immigration Legal Services Directory )។
ធនធានសហគមន៍
ធនធានពី Asian Law Caucus
- សេចក្តីណែនាំចំពោះការលើកលែងទោសនៅរដ្ឋកាលីហ្វ័រញ៉ា
- សេចក្តីណែនាំក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្នើសុំការដោះលែងពីការឃុំឃាំង
អន្តោប្រវេសន៍ដោយគ្មានពេលកំណត់ (Zadvydas Habeas Guide) - សេចក្តីណែនាំអំពីការពិនិត្យមើលឡើងវិញលើដីការឃុំខ្លួនដែលសាលក្រមបានចេញរួចហើយ
- សេចក្តីណែនាំអំពីការស្នើសុំកំណត់ត្រា
- ពីពន្ធនាគារទៅ ICE រហូតដល់មានសេរីភាព៖ សៀវភៅណែនាំសម្រាប់ជនអន្តោប្រវេសន៍នៅខាងក្នុងដោយ ALC និងគណៈកម្មាធិការគាំទ្រអ្នកទោសអាស៊ី
- សេចក្តីណែនាំសម្រាប់សមាជិកថ្នាក់របស់លោកឈឿន៖ ប្រជាជនកម្ពុជាដែលមានដីកាចុងក្រោយនៃការនិរទេស
- ដឹងពីសិទ្ធិរបស់អ្នក៖ សេចក្តីណែនាំសម្រាប់សមាជិកសហគមន៍ដែលមានដីកានិរទេស
ធនធានពីដៃគូសហការណ៍
- SEARAC៖ ធនធានណែនាំសម្រាប់ជនជាតិអាមេរិកាំង-អាស៊ីអាគ្នេយ៍ដែលប្រឈមមុខនឹងការនិរទេសដោយសារការប្រព្រឹត្តបទឧក្រិដ្ឋ
- MN8៖ ធនធានសៀវភៅណែនាំអោយស្គាល់សិទ្ធិរបស់អ្នក ដែលមានជាភាសាអង់គ្លេស ខ្មែរ ហ្មុង និងវៀតណាម
- សម្ព័ន្ធស្នើសុំការអនុគ្រោះទោសនៅរដ្ឋកាលីហ្វូរញ៉ា (Clemency Coalition of California): សេចក្តីណែនាំស្តីអំពីការស្នើសុំការលើកលែងទោស
ស្ថានភាពនៃការនិរទេសដោយអជ្ញាធរ ICE ចំពោះប្រទេសអាស៊ីអាគ្នេយ៍
ទំព័រនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាព ប្រសិនបើ រឺនៅពេលដែលយើងដឹងពីការផ្លាស់ប្តូរណាមួយនៅក្នុងពេលរដ្ឋបាលលើកទីពីររបស់លោក Trump។
កម្ពុជា៖ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០២។ ចាប់តាំងពីពេលនោះមកមានមនុស្សជាង ១.០០០ នាក់ត្រូវបាននិរទេសពីសហរដ្ឋ
អាមេរិកមកកម្ពុជា។ ការនិរទេសខ្លួនមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ 2017 នៅពេលដែលសហរដ្ឋអាមេរិកបានកាត់ផ្តាច់ទិដ្ឋាការសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាកម្រិតខ្ពស់មួយចំនួន រហូតដល់ពួកគេចាប់ផ្តើមសហការជាមួយគោលនយោបាយនិរទេសរបស់សហរដ្ឋ
អាមេរិក។ ប្រទេសកម្ពុជានឹងមិនចេញឯកសារធ្វើដំណើរអោយទេ រហូតទាល់តែបានសម្ភាសបុគ្គលនោះសិន។ មុនពេលជំងឺរាតត្បាតសាកល មន្ត្រីកម្ពុជាបានធ្វើដំណើរទៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំដើម្បីធ្វើការសម្ភាសន៍នៅមន្ទីរឃុំឃាំង ហើយអជ្ញាធរ ICE បានធ្វើការលបចាប់ប្រជាជនកម្ពុជាដែលមានដីការនិរទេស ដើម្បីរៀបចំសម្រាប់ការសម្ភាសន៍ជារៀងរាល់ឆ្នាំផងដែរ។ ចាប់តាំងពីជំងឺរាតត្បាតសាកលបានចាប់ផ្តើម ការចាប់ខ្លួនមានកាន់តែតិចទៅៗ និងស្ទើរតែមិនមានទាល់តែសោះ ហើយមន្ត្រីកម្ពុជាបានធ្វើការសម្ភាសខ្លះតាមប្រព័ន្ធអនឡាញ។ មានពលរដ្ឋខ្មែរប្រហែល ១៧០០ នាក់ដែលរស់នៅសហរដ្ឋអាមេរិកដែលមានដីការនិរទេសខ្លួន។
ដីកាអចិន្ត្រៃយ៍នៃទូទាំងប្រទេសកំពុងតម្រូវឱ្យអជ្ញាធរ ICE ផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ប្រជាជនកម្ពុជាឲ្យបានបានពីរសប្តាហ៍ជាមុន មុននឹងធ្វើការចាប់ខ្លួនពួកគេម្តងទៀត។ ប្រសិនបើពីមុនអ្នកត្រូវបានដោះលែងពីការឃុំឃាំងបន្ទាប់ពីទទួលបានដីកានិរទេស ហើយបានអនុវត្តទៅតាមដីកាត្រួតពិនិត្យ អ្នកគួរតែត្រូវបានរាប់បញ្ចូលក្នុងថ្នាក់សកម្មភាពនេះ។ សូមអានការណែនាំសំរាប់សហគមន៍របស់ ALC ស្តីពីដីកាអចិន្ត្រៃយ៍។
ឡាវ៖ ប្រទេសឡាវមិនមានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ជាមួយសហរដ្ឋអាមេរិកទេ។ ប្រទេសឡាវកម្រចេញឯកសារធ្វើដំណើរសម្រាប់ការនិរទេសណាស់។ នៅក្នុងខែមិថុនា ឆ្នាំ 2025 សហរដ្ឋអាមេរិកបានដាក់បម្រាមការធ្វើដំណើរលើផ្នែកខ្លះនៃប្រទេសឡាវ និងកាត់ផ្តាច់ទិដ្ឋាការសម្រាប់បុគ្គលឡាវមួយចំនួន ដែលលើកឡើងពីការស្នាក់នៅលើសកាលកំណត់ទិដ្ឋាការ និងមិនធ្វើការសហការជាមួយគោលនយោបាយនិរទេសរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលឡាវក៏បាននឹងកំពុងចេញឯកសារធ្វើដំណើរដែលជាការឆ្លើយតបទៅនឹងសម្ពាធពីសហរដ្ឋអាមេរិក។ មានមនុស្សជាង 4,800 នាក់ដែលត្រូវបាន ICE ចាត់ទុកថាជាជនជាតិឡាវដែលមានដីកានារិទេស ហើយកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះមានជនជាតិ ហ្មុង មៀន និងជនជាតិភាគតិចផ្សេងៗទៀត។
វៀតណាម៖ ប្រទេសវៀតណាមបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៨។ កិច្ចព្រមព្រៀងនេះចែងថា វៀតណាមធ្វើការពិចារណាចេញឯកសារធ្វើដំណើរសម្រាប់តែប្រជាជនដែលមកសហរដ្ឋអាមេរិកនៅក្នុងថ្ងៃ ឬក្រោយថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៩៥ ជាកាលបរិច្ឆេទដែលទំនាក់ទំនងការទូតរវាងវៀតណាម និងអាមេរិកត្រូវបានស្តារឡើងវិញ។ បន្ទាប់ពីកិច្ចព្រមព្រៀងនៅឆ្នាំ ២០០៨ ត្រូវបានចុះហត្ថលេខាហើយនោះ វៀតណាមបានចេញឯកសារធ្វើដំណើរមួយចំនួនសម្រាប់ជនអន្តោប្រវេសន៍ដែលមកក្រោយឆ្នាំ៩៥ “post-95” តែមិនបានចេញឲ្យជនអន្តោប្រវេសន៍ដែលមកមុនឆ្នាំ៩៥ “pre-95” នោះទេ។ នៅក្រោមរដ្ឋបាលលោក Trump លើកទី១ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់សម្ពាធលើប្រទេសវៀតណាមឱ្យទទួលយកជនអន្តោប្រវេសន៍មកមុនឆ្នាំ95 “pre-95” ដើម្បីនិរទេសចេញ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2020 វៀតណាមនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលបង្កើតឲ្យមានដំណើរការសំរាប់ជនអន្តោប្រវេសន៍ដែលមកមុនឆ្នាំ95 “pre-95” ដែលត្រូវនិរទេស។ មុនឆ្នាំ 2025 វៀតណាមគ្រាន់តែចេញឯកសារធ្វើដំណើរមួយចំនួនប៉ុណ្ណោះសម្រាប់ជនអន្តោប្រវេសន៍ដែលមកមុនឆ្នាំ95 "pre-95" ក្នុងមួយឆ្នាំៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលលោក Trumpកាន់តំណែងជាប្រធានាធិបតីលើកទីពីរ ICE បានចាប់ផ្តើមឃុំខ្លួន និងនិរទេសជនអន្តោប្រវេសន៍ដែលមកមុនឆ្នាំ 1995 ឡើងវិញ ដែលជាចំនួនដ៏ច្រើនខ្ពស់ជាងកាលពីមុន។
នៅសហរដ្ឋអាមេរិកមានប្រជាជនជាង ៨.៦០០នាក់ ដែលជាជនជាតិវៀតណាម ម៉ុងតាញ៉ា និងជនជាតិភាគតិចផ្សេងទៀតដែលមានដីកានិរទេស។ សូមស្វែងរក ធនធានឯកសារបន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍វៀតណាម ដែលបានចូលមករស់នៅក្នុងសហរដ្ឋអាមេរិកមុនឆ្នាំ ១៩៩៥។
សំនួរចម្លើយ
ដឹងពីសិទ្ធិរបស់អ្នក
តើនៅពេលណាដែលអជ្ញាធរ ICE អាចនឹងចូលក្នុងផ្ទះរបស់ខ្ញុំ?
មន្ត្រីអន្តោប្រវេសន៍មិនអាចចូលទៅក្នុងផ្ទះរបស់អ្នកដោយគ្មានការអនុញ្ញាតបានឡើយ លុះត្រាតែពួកគេមាន “ដីកា”។ ដីកា គឺជាឯកសារដែលចេញដោយតុលាការ។ ជាទូទៅ អជ្ញាធរ ICE អះអាងថាឯកសារដែលចុះហត្ថលេខាដោយមន្ត្រីនិរទេស ដែលមិនមែនជាចៅក្រមគឺជាដីកា។ ឯកសារនេះមិនអនុញ្ញាតឱ្យពួកគេចូលផ្ទះរបស់អ្នកដោយគ្មានការអនុញ្ញាតបានឡើយ។ វាជាការសំខាន់ណាស់ដែលមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នកដឹងថាមិនត្រូវបើកទ្វារអោយ
អជ្ញាធរ ICE ឡើយ ។ អជ្ញាធរ ICE អាចចូលផ្ទះអ្នកបានប្រសិនបើនរណាម្នាក់អនុញ្ញាតឱ្យពួកគេចូល។ ពួកគេនឹងចាត់ទុកការបើកទ្វារជាការអនុញ្ញាត ហើយពួកគេនឹងសំរុកចូលទៅក្នុង។ សម្រាប់ព័ត៌មានបន្ថែម សូមមើលសៀវភៅដឹងអំពីសិទ្ធិរបស់អ្នកជាមួយអជ្ញាធរ ICE ពីគម្រោងការពារជនអន្តោប្រវេសន៍ (Immigrant Defense Project)។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើ អជ្ញាធរ ICE នៅមាត់ទ្វារផ្ទះរបស់ខ្ញុំ?
សូមហៅទូរសព្ទទៅកាន់បណ្តាញឆ្លើយតបរហ័សក្នុងតំបន់របស់អ្នក៖ https://www.ccijustice.org/carrn។ កុំបើកទ្វារឲ្យសោះ។ នៅជិតទ្វារហើយត្រូវសួរពួកគេថាតើគេជាភ្នាក់ងារមន្ត្រីខាងណា។ ជារឿយៗមន្ត្រី ICE ក្លែងបន្លំថាជាប៉ូលីស។ សូមសួរពួកគេថាតើពួកគេមានដីកាដែលទេ ហើយសុំឲ្យពួកគេរុញដីកាតុលាការនោះតាមក្រោមទ្វារ។ ត្រូវពិនិត្យមើលថាតើដីកានេះត្រូវបានចុះហត្ថលេខាដោយចៅក្រម ឬមន្ត្រីនិរទេស។
អ្នកអាចបោះពុម្ពកាតដើម្បីជូនដំណឹងទៅកាន់មន្ត្រី ICE ថាពួកគេមិនមានសិទ្ធចូលក្នុងផ្ទះរបស់អ្នកទេ ហើយអ្នកក៏មិនចង់និយាយជាមួយពួកគេដែរ។ កាតទាំងនេះមានជាភាសាអង់គ្លេស ខ្មែរ ហ្មុង និងវៀតណាម។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើ អជ្ញាធរ ICE នៅមាត់ទ្វារផ្ទះរបស់ខ្ញុំ?
សូមហៅទូរសព្ទទៅកាន់បណ្តាញឆ្លើយតបរហ័សក្នុងតំបន់របស់អ្នក៖ https://www.ccijustice.org/carrn។ កុំបើកទ្វារឲ្យសោះ។ នៅជិតទ្វារហើយត្រូវសួរពួកគេថាតើគេជាភ្នាក់ងារមន្ត្រីខាងណា។ ជារឿយៗមន្ត្រី ICE ក្លែងបន្លំថាជាប៉ូលីស។ សូមសួរពួកគេថាតើពួកគេមានដីកាដែលទេ ហើយសុំឲ្យពួកគេរុញដីកាតុលាការនោះតាមក្រោមទ្វារ។ ត្រូវពិនិត្យមើលថាតើដីកានេះត្រូវបានចុះហត្ថលេខាដោយចៅក្រម ឬមន្ត្រីនិរទេស។
អ្នកអាចបោះពុម្ពកាតដើម្បីជូនដំណឹងទៅកាន់មន្ត្រី ICE ថាពួកគេមិនមានសិទ្ធចូលក្នុងផ្ទះរបស់អ្នកទេ ហើយអ្នកក៏មិនចង់និយាយជាមួយពួកគេដែរ។ កាតទាំងនេះមានជាភាសាអង់គ្លេស ខ្មែរ ហ្មុង និងវៀតណាម។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើ អជ្ញាធរ ICE កំពុងរងចាំខាងក្រៅផ្ទះរបស់ខ្ញុំ?
ICE មិនចាំបាច់មានដីកាចាប់ខ្លួនដែលចុះហត្ថលេខាដោយចៅក្រមដើម្បីចាប់អ្នកនៅខាងក្រៅផ្ទះឡើយ។ ជារឿយៗ ICE នឹងរងចាំនៅចុងផ្លូវ រងចាំពេលពួកគេចេញទៅធ្វើការ ដើម្បីចាប់ពួកគេ។ បើអ្នកត្រូវ ICE ចាប់ខ្លួននៅលើផ្លូវ អ្នកមានសិទ្ធិមិនចាំបាច់ឆ្លើយសំណួរណាទាំងអស់ ហើយសុំនិយាយជាមួយមេធាវីរបស់អ្នក។ បើមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកត្រូវ ICE ចាប់ខ្លួន សូមទូរស័ព្ទទៅកាន់បណ្តាញឆ្លើយតបបន្ទាន់ក្នុងតំបន់របស់អ្នកឱ្យឆាប់រហ័ស ដើម្បីស្នើ ជំនួយ។
អជ្ញាធរ ICE បានទូរស័ព្ទមក ឬផ្ញើលិខិតសុំឱ្យខ្ញុំចូលទៅ check-in លឿនជាងការណាត់ជួប។ តើខ្ញុំអាចរំពឹងថានឹងមានរឿងអ្វីកើតឡើង?
ពេលខ្លះមន្រ្តី ICE អាចនឹងធ្វើការផ្តាស់ប្តូរកាលបរិច្ឆេទ Check-ins ប៉ុន្តែវាក៏អាចមានន័យថាពួកគេមានផែនការចង់ចាប់ខ្លួនអ្នកដែរ។ សូមទំនាក់ទំនងទៅកាន់អង្គការក្រុមព្រឹក្សាច្បាប់សំរាប់អាស៊ី (Asian Law Caucus) តាមរយៈលេខទូរស័ព្ទ 415-896-1701 ដើម្បីទទួលបានដំបូន្មានផ្លូវច្បាប់ និងព័ត៌មានបច្ចុប្បន្ន អំពីការចុះចាប់ខ្លួនថាមានកើតឡើងនៅតំបន់ផ្សេងទៀតឬអត់។
សំណួរទូទៅ
ខ្ញុំកើតនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ ហុងកុង ឬហ្វីលីពីន។ តើខ្ញុំជាពលរដ្ឋនៃប្រទេសនោះឬ?
អត់ទេ ប្រទេសទាំងនោះមិនផ្តល់សញ្ជាតិដោយស្វ័យប្រវត្តិដល់មនុស្សដែលកើតនៅក្នុងប្រទេសគេនោះទេ។
តើខ្ញុំអាចនឹងត្រូវនិរទេសទៅប្រទេសកម្ពុជា ឡាវ ឬវៀតណាមបានដែលទេ បើខ្ញុំមិនបានកើតនៅទីនោះផង?
ច្បាប់ប្រទេសកម្ពុជាបានទទួលស្គាល់អ្នកដែលបានកើតក្នុងជំរំជនភៀសខ្លួនជាពលរដ្ឋរបស់ខ្លួន ទោះបីពួកគេមិនធ្លាប់មកប្រទេសកម្ពុជាក៏ដោយ។ តែច្បាប់សញ្ជាតិឡាវ គេនឹងដកសញ្ជាតិចេញពីអ្នកទាំងនោះដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេចាកចេញពីប្រទេសលើសពីប្រាំពីរឆ្នាំដោយគ្មានការអនុញ្ញាត។
ខ្ញុំមានដីកានិរទេស តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន?
អ្នកគួរតែស្នើសុំឯកសារអន្តោប្រវេសន៍ និងកំណត់ត្រាព្រហ្មទណ្ឌរបស់អ្នក ហើយសុំឱ្យមេធាវីអ្នកពិនិត្យមើលឯកសារទាំងនោះឡើងវិញ។ សូមចូលមើល ព័ត៌មានអំពីរបៀបស្នើសុំឯកសាររបស់អ្នក។ អ្នកក៏អាចបង្កើតផែនការហិរញ្ញវត្ថុ និងផែនការចិញ្ចឹមកូនផងដែរ ប្រសិនបើទោះជាអ្នកត្រូវបានឃុំខ្លួន។ សូមចូលមើល ព័ត៌មានអំពីរបៀបបង្កើតផែនការចិញ្ចឹមកូន។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ការណែនាំអំពីសិទ្ធិរបស់អ្នកសម្រាប់សមាជិកសហគមន៍ដែលមានដីកានិរទេស។
តើខ្ញុំអាចសុំបើកសំណុំរឿងរបស់ខ្ញុំឡើងវិញបានទេ?
ប្រហែលជាបាន។ ច្បាប់អន្តោប្រវេសន៍តែងតែមានការផ្លាស់ប្តូរជានិច្ច។ អ្នកគួរតែស្នើសុំយកឯកសាររបស់អ្នកមក ហើយឱ្យមេធាវីខាងអន្តោប្រវេសន៍ពិនិត្យមើលឯកសារទាំងនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ការណែនាំអំពីសិទ្ធិរបស់អ្នកសម្រាប់សមាជិកសហគមន៍ដែលមានដីកាញនិរទេស។
បើសិនជាបទល្មើសរបស់ខ្ញុំពីមុនត្រូវបានលុបចោលវិញ តើវាអាចជួយខ្ញុំទេ? ហើយចុះការសុំលើកលែងទោសវិញ តើអាចជួយបានទេ?
ជាទូទៅ ការលុបចោលបទល្មើសពីមុនៗនឹងមិនអាចជួយអ្វីបានទេ លើកលែងតែស្ថិតក្នុងស្ថានភាពដ៏កម្រមួយចំនួន។ ការដកការផ្តន្ទាទោសរបស់អ្នកអាចនឹងជួយបាន។ ប្រសិនបើអ្នកត្រូវបានកាត់ទោសពីកម្រិតរដ្ឋ នោះការលើកលែងទោសពីកម្រិតអភិបាលរដ្ឋ ក៏អាចជួយអ្នកសម្រាប់ការកាត់ទោសមួយចំនួនផងដែរ។ ប្រសិនបើអ្នកត្រូវបានកាត់ទោសពីរដ្ឋណាមួយ នោះអ្នកត្រូវស្នើសុំការលើកលែងទោសនៅពីរដ្ឋដែលអ្នកត្រូវបានគេកាត់ទោសនោះ។ ប្រសិនបើអ្នកមានការកាត់ទោសពីកម្រិតសហព័ន្ធ (federal conviction) អ្នកនឹងត្រូវការ ការលើកលែងទោសដោយប្រធានាធិបតី។ ដំណើរការលើកលែងទោសប្រែប្រួលយ៉ាងខ្លាំងទៅតាមរដ្ឋនីមួយៗ។ អ្នកអាចទទួលបានព័ត៌មានអំពី ដំណើរការលើកលែងទោសនៅក្នុងរដ្ឋរបស់អ្នក។ ប្រសិនបើអ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អ្នកក៏អាចអាន ការណែនាំអំពីការលើកលែងទោសរបស់ Asian Law Caucus បានផងដែរ។
តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើអជ្ញាធរ ICE ចាប់ខ្លួនខ្ញុំ?
ប្រសិនបើអ្នកត្រូវបានចាប់ខ្លួនដោយអជ្ញាធរ ICE សូមឲ្យសមាជិកគ្រួសារ ឬមិត្តភ័ក្តិហៅទូរសព្ទទៅកាន់បណ្តាញឆ្លើយតបរហ័ស ក្នុងតំបន់របស់អ្នកភ្លាមៗ ដើម្បីអាចទទួលបានជំនួយភ្លាមៗនៅថ្ងៃតែមួយដែរ។
ប្រសិនបើមិត្តភ័ក្តិ ឬសមាជិកគ្រួសាររបស់អ្នកត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅមជ្ឈមណ្ឌលឃុំខ្លួនរបស់ ICE ក្នុងរដ្ឋកាលីហ្វ័រញ៉ា សូមទូរស័ព្ទទៅកាន់ក្រុមប្រឹក្សាផ្នែកច្បាប់ជនជាតិអាស៊ី (Asian Law Caucus) តាមរយៈលេខ 415-896-1701 ដើម្បីទទួលបានជំនួយផ្នែកច្បាប់។
ខ្ញុំមានដីកាបណ្តេញចេញ។ តើខ្ញុំអាចទទួលបានប័ណ្ណការងារ ប័ណ្ណសំគាល់សន្តិសុខសង្គម និងប័ណ្ណបើកបរបានទេ?
ប្រសិនបើអ្នកស្ថិតក្នុងការត្រួតពិនិត្យ និងបានធ្វើការត្រួតពិនិត្យជាមួយ ICE អ្នកអាចដាក់ពាក្យសុំប័ណ្ណការងារ។ អ្នកអាចប្រើប័ណ្ណការងារដើម្បីទទួលបានប័ណ្ណសន្តិសុខសង្គម។ ថាតើអ្នកអាចទទួលបានប័ណ្ណបើកបរ ឬលេខសម្គាល់រដ្ឋដោយប្រើប័ណ្ណការងារ រឺអត់គឺអាស្រ័យលើរដ្ឋដែលអ្នករស់នៅ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលការណែនាំអំពីការស្នើសុំប័ណ្ណការងារ។
ខ្ញុំមិនមានដីកានិរទេសទេ ប៉ុន្តែខ្ញុំកំពុងស្ថិតក្នុងនីតិវិធីបណ្តេញចេញពីអាមេរិច ដូច្នេះតើខ្ញុំមានជម្រើសអ្វីខ្លះ?
អ្នកគួរតែនិយាយជាមួយមេធាវីអំពីករណីរបស់អ្នក។ អ្នកអាចស្វែងរកមេធាវីឯកទេសផ្លូវច្បាប់អន្តោប្រវេសន៍តាម សៀវភៅបញ្ជីសេវាច្បាប់អន្តោប្រវេសន៍ជាតិ (National Immigration Legal Services Directory) ។ អ្នកក៏អាចពិគ្រោះជាមួយអ្នកប្រឹក្សារបស់មជ្ឈមណ្ឌលធនធានសកម្មភាពសំរាប់អាស៊ីអាគ្នេយ៍ (SEARAC) ដើម្បីទទួលបានធនធានសម្រាប់ជាជំនួយផ្សេងៗ និងព័ត៌មានសំខាន់ៗដែលពាក់ពាន់ដទៃទៀត។